• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៥,៤០០,០០០រៀលទៅកាន់សមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាចំនួន ,៤០០,០០០រៀល ជូនសមាជិកកម្មករចំនួន ៤៥នាក់ ក្នុងនោះរួមមាន៖

១.អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន២២ នាក់។

២.អ្នកសម្រាលកូនមានចំនួន១៨ នាក់។

៣.អ្នកឈឺលើសពីមួយសប្តាហ៍មានចំនួន ៥នាក់ និងក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ១២០,០០០រៀល។

ឆ្លៀតឱកាសនោះ លោក​ សែចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕