• English
  • ភាសាខ្មែរ
  • Chinese

តំណាង សហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពចំនួន ១២០,០០០រៀល នៅក្រុមហ៊ុន ខេន ផាក (ខេមបូឌា) ឯ.ក

កណ្ដាល៖ នៅថ្ងៃទី៤ ខែមេសា  ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំរោងចក្រ ខេនផាក (ខេមបូឌា)  ឯ.ក ស្ថិតនៅភូមិចំការសែ្លង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល បាននាំយកថវិការរៃអង្គាសជូនដល់កម្មការិនីម្នាក់ឈ្មោះ ឌុល សុភ័ក្រ អត្តលេខL2.1133 ផ្នែកដេរ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ក្បាល និងជើង ថវិកាប្រគល់ជូនគាត់មានចំនួនសរុប ១២០,០០០រៀល។

សូមថ្លែងអំណរគុណដល់បងប្អូនកម្មកររោងចក្រ ខេនផាក (ខេមបូឌា) ឯ.ក ទាំងអស់ ដែលជួយជាថវិកា និងជូនពរបងប្អូនកម្មករនិយោជិតទាំងអស់ មានសុខភាពល្អ សំណាងល្អគ្រប់គ្នាៗ៕