• English
  • ភាសាខ្មែរ
  • Chinese

តំណាង សហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពចំនួន ៥៥៤,០០០រៀល នៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន

កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នាងខ្ញុំតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ដែលមានអាសយដ្ឋាននៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាជូនដល់បងស្រីម្នាក់នៅក្រុម L9 ផ្នែកដេរ ដែលគាត់មានទុក្ខយ៉ាងក្រៀមក្រំដោយសារតែប្តីរបស់គាត់បានទទួលមរណៈភាព ហើយថវិកាដែលរៃអង្គាសពីបងប្អូនកម្មករកម្មការីនីបានប្រគល់ជូនគាត់ សរុបទឹកប្រាក់បាន ៥៥៤,០០០រៀល៕