• English
  • ភាសាខ្មែរ
  • Chinese

តំណាង សហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពចំនួន ៤២៥,០០០រៀល នៅក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៉ីនធើណេសិនណល (ខេអេច) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមេសា  ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤២៥,០០០រៀល ជូនសមាជិកសហជីពម្នាក់ផ្នែក៖ វេចខ្ចប់ ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។ ថវិកាឧបត្ថម្ភនេះបានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីដែលជាសមាជិកសមាជិកានៃមហាគ្រួសាសហជីពទឹកចិត្ដកម្មករកម្ពុជា​ ប្រចាំរោងចក្រ ស៊ីអិនឌឺហ្រ្គី អ៉ីនធើណេសិនណល (ខេអេច) ឯ.ក ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

 សូមជូនពរបងប្អូនកម្មករនិយោជិតទាំងអស់ សុខភាពល្អ សំណាងល្អគ្រប់គ្នាៗ៕