• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៦០០,០០០រៀលជូនសមាជិកសហជីពចំនួន៦នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៦០០,០០០រៀល ជូនសមាជិកចំនួន ៦នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ១០០,០០០រៀល​ ក្នុងនោះរួមមាន៖

១. ឈ្មោះ អ៊ី  សុភក្រ័ អត្តលេខ251 បម្រើការងារនៅផ្នែកឃ្លាំង មូលហេតុដោយសារគាត់ទើបនឹងសម្រាលកូនរួច។

២. ឈ្មោះ កង សូនី អត្តលេខ1735 បម្រើការងារផ្នែកជំនួយការ មូលហេតុដោយសារគាត់ទើបនឹងសម្រាលកូនរួច។

៣. ឈ្មោះ ង៉ាន ស្រីនាង អត្តលេខ1154 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុដោយសារគាត់ទើបនឹងសម្រាលកូនរួច។

៤. ឈ្មោះ ស៊ុន សុធារី អត្តលេខ1397 បម្រើការងារនៅផ្នែកដេរ មូលហេតុដោយសារគាត់រៀបអាពាហ៍ពិពាហ៍។

៥.ឈ្មោះ ធឿនធី អត្តលេខ1499 បម្រើការងារនៅផ្នែកដេរA14 មូលហេតុគាត់ឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

៦.ឈ្មោះ សឿងស្រីណុច អត្តលេខ2791  បម្រើការងារនៅផ្នែកQC មូលហេតុដោយសារគាត់រៀបអាពាហ៍ពិពាហ៍។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

 

 

 

相关文章