• English
  • ភាសាខ្មែរ
  • Chinese

លោក គុជ រ៉ាវី តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀលជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា លោក​ គុជ រ៉ាវី តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ជូនសមាជិកសហជីពម្នាក់ ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ ឈ្មោះ ផន សូវ អត្តលេខ P-24415  បម្រើការងារផ្នែកខ្ចប់។

ឆ្លៀតឱកាសនោះ លោក គុជ រ៉ាវី  តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕