• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស្យ៊ូឡឺ អ៊ីនធើណេសិនណល បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៨០,០០០រៀលជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស្យ៊ូឡឺ អ៊ីនធើណេសិនណល ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល ក្នុងនោះរួមមាន៖

១. ឈ្មោះ ឡាង លន់ អត្តលេខ0229 ក្រុម8 បម្រើការងារផ្នែកដេរ។

២. ឈ្មោះ ឈឿន រត្ថា អត្តលេខ0292 ក្រុម5 បម្រើការងារផ្នែកដេរ។

៣. ឈ្មោះ កេង ស៊ីណែត អត្តលេខ0910 ក្រុម8 បម្រើការងារផ្នែកដេរ។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ផឹនីនស្យ៊ូឡឺ អ៊ីនធើណេសិនណល សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

相关文章