• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ក្រុមហ៊ុន អិលអេស អឹភែរឹល (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥៨៥,១០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលបានជួបឧបទ្ទវហេតុធ្លាក់ពីលើកាំជណ្ដើរ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អិលអេស អឹភែរឹល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ បានធ្វើការឧបត្ថម្ភប្រាក់ចំនួន ៥៨៤,១០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ ខាត់ សារ៉ាន អត្តលេខ LSEW-៣-៣០០១០ ផ្នែកដេរក្រុម៣ គាត់រអិលដួលធ្លាក់ពីរលើកាំជណ្តើរ ដែលមានផ្ទៃពោះ៧ខែហើយ។

ឆ្លៀតឱកាសនោះ ​ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អិលអេស អឹភែរឹល (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕