• English
  • ភាសាខ្មែរ
  • Chinese

តំណាង សហជីពទឹកចិត្ដកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពចំនួន ២២២,៧០០រៀល នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិកសហជីពម្នាក់ឈ្មោះ អ៉ឺម ណូន អត្ដលេខ 26606 ផ្នែកតុកាត់ ក្រុម D10 ដោយមូលហេតុ៖ម្ដាយរបស់គាត់ទទួលមរណៈភាព។

សមាជិកដែលទទួលថវិកាឧបត្ថម្ភ ធ្វើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិវាលវង ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

ក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា ក៏បានធ្វើការរៃអង្កាសពីបងប្អូនកម្មករ-កម្មការិនីប្រចាំរោងចក្រ វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចំនួន ២២២.៧០០រៀល។ ថវិកាទាំងនេះក៏បានប្រគល់ជូនគាត់រួចរាល់គ្រប់ចំនួន និងសូមជូនបុណ្យកុសលដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទទួលបានបុណ្យកុសលស្មើៗគ្នា៕