កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៥០,៥០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ហួត ម៉ុម អត្តលេខ1012ផ្នែកដេក្រុមបួន មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងម៉ោងមកបំពេញការងារ បណ្ដាលឪ្យមានរបួសស្នាមដាច់ម្រាមដៃមួយ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក។
នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុនអេនយូ (ខេមបូឌា) ប៊ែក ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕