កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣៤៨,៦០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ពុំ មករា ភេទប្រុស អត្តលេខZC1267 ផ្នែក ខ្សែទឹកហូរ មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕