• English
  • ភាសាខ្មែរ
  • Chinese

លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៤៤,២០០រៀល ជូនសមាជិកសហជីពម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៤៤,២០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ហន សុខលន់ អត្តលេខ 0913 ផ្នែកដេរ ក្រុម5 មូលហេតុដោយសារកូនរបស់គាត់បានបាត់បង់ជីវិតនៅកំឡុងពេលពរពោះ ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក។

នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕