• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ១៦៣,៧០០រៀលជូនសមាជិកសហជីពម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន១៦៣,៧០០រៀល ជូនសមាជិកម្នាក់ឈ្មោះ វង់ យូអើ អត្តលេខ342 បម្រើការងារនៅផ្នែកដេរ មូលហេតុដោយសារឪពុករបស់គាត់ឈឺធ្ងន់ត្រូវព្យាបាលនៅឯមន្ទីរពេទ្យ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក។

ឆ្លៀតឱកាសនោះ តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

相关文章