លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ លោក សែ ចិត និងក្រុមគ្រួសារ ដែលមានទីតាំងភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានចូលរួមថវិកាឧបត្ថម្ភចំនួន ១០ដុល្លា សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។
លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។