• English
  • ភាសាខ្មែរ
  • Chinese

បងប្អូនកម្មករ-និយោជិត រោងចក្រ ម៉េង តុង ហ្គាម៉ិន ហ្វេកធើរី ឯ.ក និង រោងចក្រ ម៉េង យី ហ្គាម៉ិន ហ្វេកធើរី ឯ.ក ចូលរួមថវិកាឧបត្ថម្ភចំនួន ៣,១៧២,២០០រៀល និង ១១ដុល្លា ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ បងប្អូនកម្មករ-និយោជិត រោងចក្រ ម៉េង តុង ហ្គាម៉ិន ហ្វេកធើរី ឯ.ក និង រោងចក្រ ម៉េង យី ហ្គាម៉ិន ហ្វេកធើរី ឯ.ក ដែលមានទីតាំងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចូលរួមថវិកាឧបត្ថម្ភចំនួន ៣,១៧២,២០០រៀល និង ១១ដុល្លា សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

相关文章