• English
  • ភាសាខ្មែរ
  • Chinese

បងប្អូនកម្មករ-និយោជិត រោងចក្រ ហ៊្សួ ជៀ (ខេមបូឌា) លេឌើរ ឯ.ក ព្រមទាំងកម្មករ-និយោជិត ចូលរួមថវិកាឧបត្ថម្ភចំនួន ៥៨១,៥០០រៀល ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ បងប្អូនកម្មករ-និយោជិត រោងចក្រ ហ៊្សួ ជៀ (ខេមបូឌា) លេឌើរ ឯ.ក ដែលមានអាសយដ្ឋានភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចូលរួមថវិកាឧបត្ថម្ភចំនួន ៥៨១,៥០០រៀល សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

相关文章