• English
  • ភាសាខ្មែរ
  • Chinese

ឯកឧត្តម ឡាយ សំអូន និងក្រុមគ្រួសារ ចូលរួមថវិកាឧបត្ថម្ភចំនួន ៤២០,០០០រៀល ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឡាយ សំអូន និងក្រុមគ្រួសារ ចូលរួមថវិកាឧបត្ថម្ភចំនួន ៤២០,០០០រៀល សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។