• English
  • ភាសាខ្មែរ
  • Chinese

លោក លី វិចិត្រ ចូលរួមរំលែកទុក្ខ ដល់ប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃរសៀលទី២០ ខែសីហា ឆ្នាំ២០២៤ លោក សែ ចិត តំណាងដ៏ខ្ពង់ខ្ពស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា​ និងក្រុមការងារ បានចូលរួមរំលែកទុក្ខ និងសោកស្ដាយយ៉ាងក្រៃលែងចំពោះលោកស្រី ភី ចន្ធី ជាប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលម្ដាយរបស់លោកស្រីឈ្មោះ ប៊ុន ចន្ថា បានទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយរោគាពាធ។

លោក សែ ចិត តំណាងសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ក៏បានចូលរួមជាថវិកាចំនួន ៤០០,០០០រៀល និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ព្រមទាំងបួងសួងគុណបុណ្យព្រះរតនៈត្រ័យសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី ប៊ុន ចន្ថា ឆាប់បានទៅកាន់សុគតិភពកុំបីខានឡើយ។