• English
  • ភាសាខ្មែរ
  • Chinese

លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៤០០,០០០រៀលជូនសមាជិកសហជីពចំនួន៥នាក់

កណ្ដាល៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៤០០,០០០រៀលជូនសមាជិកសហជីពចំនួន៥នាក់ ក្នុងនោះរួមមាន៖

១. ឈ្មោះ នូ សុខចាន់ អត្តលេខ 04413 ផ្នែកដេរA3 មូលហេតុសម្រាលកូន។

២.ឈ្មោះ អាត នុច អត្តលេខ 06035 ផ្នែកអូសកាវB10 មូលហេតុសម្រាលកូន។

៣.ឈ្មោះ ពេជ្រ សុខនី អត្តលេខ04983 ផ្នែកដេរA8 មូលហេតុសម្រាលកូន។

៤.ឈ្មោះ ផៃ សុខុម អត្តលេខ 05632  ផ្នែកអូសកាវ A7 មូលហេតុសម្រាលកូន។

៥.ឈ្មោះ សួរ អុក  អត្តលេខ 06212  ផ្នែកផ្គុំB មូលហេតុសម្រាលកូន៕

ឆ្លៀតឱកាសនោះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕