កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣៦០,០០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់ដែលគាត់ដាក់ច្បាប់លំហែមាតុភាព(សម្រាលកូន) ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕