កំពង់ស្ពឺ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បាននាំយកប្រាក់ឧបត្ថម្ភចំនួន៨៣៣,៩០០រៀល ជូនសមាជិកចំនួន៥នាក់ ក្នុងនោះរួមមាន៖
១.ឈ្មោះ ស៊ន រុំ អត្តលេខ941 បម្រើការងារនៅផ្នែកដេរA3 មូលហេតុគាត់បានរអិលដួលបាក់ដៃសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបានថវិកាចំនួន១៨៣,៣០០រៀល។
២.ឈ្មោះ អន ចិត្ត្រា អត្តលេខ1841 បម្រើការងារនៅផ្នែកឃ្លាំងសម្ភារ មូលហេតុគាត់ឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបានថវិកាចំនួន២០០,៦០០រៀល។
៣.ឈ្មោះ ម៉ាន់ ណៃ អត្តលេខ1647 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុដោយសារប្អូនប្រុសរបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន២៥០,០០០រៀល។
៤.ឈ្មោះ ចន ស្រីលាក់ អត្តលេខ1643 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុគាត់ទើបនឹងសម្រាលកូន ទទួលបានថវិកាចំនួន១០០,០០០រៀល។
៥.ឈ្មោះ យ៉ុន ស្រីពេជ្រ អត្តលេខ1405 បម្រើការងារនៅផ្នែកដេរ មូលហេតុគាត់ឈឺធ្ងន់សម្រាកព្យបាលនៅឯមន្ទីរពេទ្យ ទទួលបានថវិកាចំនួន១០០,០០០រៀល។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕