កំពង់ស្ពឺ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បាននាំយកប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ជូនសមាជិកចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល ក្នុងនោះរួមមាន៖
១.ឈ្មោះ ធួន កាន អត្តលេខ113 បម្រើការងារផ្នែកដេរក្រុម៤ មូលហេតុសម្រាលកូន។
២.ឈ្មោះ សឿន ស្រីនិច អត្តលេខ2808 បម្រើការងារផ្នែកដេរក្រុម4 មូលហេតុរៀបអាពាហ៍ពិពាហ៍។
ឆ្លៀតឱកាសនោះ តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.កទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕