• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បាននាំយកថវិកាចំនួន១,៣៨៣,៣០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បាននាំយកថវិកាចំនួន១,៣៨៣,៣០០រៀលជូនគ្រួសារកម្មការិនីម្នាក់ឈ្មោះ ជា ស្រីពៅ ភេទស្រី អត្តលេខ២៨១០៧ ផ្នែកPDC ដោយសារគាត់បានទទួមរណភាព កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មានអាសយដ្ឋាននៅភូមិដូង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ និងបាននាំយកបច្ច័យមកចូលបុណ្យដល់គ្រួសារសពក្នុងនោះរួមមាន៖

១.ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក មានចំនួនទឹកប្រាក់៣៣៥,៩០០រៀល។

២.លោកនាយកក្រុមហ៊ុនឧបត្ថម្ភទឹកប្រាក់ចំនួន ៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដ៏កៀមកំ្រដល់គ្រួសារនៃសព។

៣.លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាឧបត្ថម្ភទឹកប្រាក់ចំនួន ៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដ៏កៀមកំ្រដល់គ្រួសារនៃសព។

៤.ប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លារ៥០ដុល្លារ លុយខ្មែរ៤៧,៤០០រៀល។

ឆ្លៀតឱកាសនោះ លោក សែ ចិត ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កទាំងអស់ដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕


相关文章