• English
  • ភាសាខ្មែរ
  • Chinese

ដំណើរទស្សនកិច្ចរួមគ្នាទៅប្រាសាទអង្គរវត្ត បង្ហាញពីសាមគ្គីភាព ទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមរមនារវាងត្រីភាគី៖ តំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងរាជរដ្ឋាភិបាល

 

ឆ្លៀតក្នុងឱកាសការរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល សរុបប្រមាណ៣០០នាក់ បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ដំណើរទស្សនកិច្ចរួមគ្នានាពេលនេះ បង្ហាញអំពីសាមគ្គីភាព ទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ ក៏ដូចជាបង្ហាញពីសុខដុមរមនារវាងត្រីភាគី៕

#MLVT #HENGSour