កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បាននាំយកថវិកាឧបត្ថម្ភចំនួន៤៥០,០០០រៀលជូនសមាជិកចំនួន៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖
១.ឈ្មោះ ច្រិល សុខឡី អត្តលេខ២៤៥៣ មូលហេតុសម្រាលកូន។
២.ឈ្មោះ ខាត់ ស្រីអ៊ីម អត្តលេខ២៦៤៣ មូលហេតុសម្រាលកូន។
៣.ឈ្មោះ ជួប ស្រីនាង អត្តលេខ៣៦០១ មូលហេតុសម្រាលកូន។
៤.ឈ្មោះ តន ណៃជូ អត្តលេខ៤២៩០ មូលហេតុសម្រាលកូន។
៥.ឈ្មោះ ឆន សុខមាន អត្តលេខ៣៧៩៦ មូលហេតុសម្រាលកូន។
ឆ្លៀតឱកាសនោះ លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕



