• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល ក្នុងនោះរួមមាន៖

១.ឈ្មោះ ចាប សារ៉េត អត្តលេខ២៤២៤៦២ ក្រុមB៧ មូលហេតុសម្រាលកូន។

២.ឈ្មោះ ជីប ស្រីលីស អត្តលេខ២៤១៤១៤ ក្រុមA១០ មូលហេតុសម្រាលកូន។

៣.ឈ្មោះ សំរិត តាក់ អត្តលេខ២៤១៣៧៩ ក្រុមA៧ មូលហេតុសម្រាលកូន។

ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

相关文章