• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ផល ភា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣០០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់

កណ្ដាល៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣០០,០០០រៀល ជូនសមាជិកសហជីពដែលសម្រាលកូនចំនួន២នាក់ និង សមាជិកដែលមានជំងឺត្រូវវះកាត់ចំនួន១នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល ក្នុងនោះរួមមាន៖

១.ឈ្មោះ ផៃ ស្រីអើយ ភេទស្រី អត្តលេខAS001811 បម្រើកាងារផ្នែកអ៊ុត មូលហេតុវះកាត់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល

២.ឈ្មោះ សុន ហ៊ីង ភេទស្រី អត្តលេខAS000406 បម្រើកាងារផ្នែកពិនិត្យ មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល

៣.ឈ្មោះ ហម ចន្ថា ភេទស្រី អត្តលេខAS001637 បម្រើកាងារផ្នែកដេរA14 មូលហេតុសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល។

នាឱកាសនោះ លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕