• English
  • ភាសាខ្មែរ
  • Chinese

លោក អ៊ឹម ចាន់ថៃ តំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក បានរៃអង្គាសថវិកាចំនួន២៣៥,០០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលជួបទុក្ខលំបាកលោកយាយរបស់គាត់ឈឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធ ជំនឿចិត្តកម្មករកម្ពុជា តំណាងសហជីព ជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន២៣៥,០០០រៀលជូនកម្មការិនីម្នាក់ឈ្មោះ ណាក់ ស្រីអន ជាសមាជិកសហជីពអត្ថលេខLR22.89QC រស់នៅ ភូមិក្រាំងចេក ឃុំក្បាលគាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ មូលហេតុគឺគាត់បានជួបទុក្ខលំបាកយាយរបស់គាត់មានជំងឺ។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក  សូមជូនពរឲយាយរបស់ប្អូនស្រីឆាប់ជាសះស្បើយនិងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ឡូរិនហ៊្វូត វែរ ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕

相关文章