កំពង់ឆ្នាំង៖នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ួន មេង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជូនសមាជិកសហជីពមួយរូបឈ្មោះ ស៊ុំ សាយ ភេទ ប្រុស អត្តលេខ ៣៤៩៩៦ ផ្នែកទូទៅ A១ ដោយសារឪពុកបង្កើតរបស់គាត់បានទទួលមរណៈភាព។
ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៥០,០០០រៀល៕
សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕