• English
  • ភាសាខ្មែរ
  • Chinese

លោក ជិក សន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ៨៤០,០០០៛ ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក ជិក សន និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ថវិការឧបត្ថម្ភនេះផ្ដល់ជូនសមាជិកដែលសម្រាលកូន សរុបមានចំនួន ៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០រៀល។ សរុបទឹកប្រាក់ឧបត្ថម្ភមានចំនួន ៨៤០,០០០រៀល ក្នុងនោះរួមមាន៖

  • លោកស្រី ប៉ែន ណាវីន អត្ដលេខៈL4-1466 ផ្នែកចល័ត មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល
  • លោកស្រី ឃែល កុម្ភៈ អត្ដលេខៈTR-1172 ផ្នែកខ្សែដេទី៨ មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល
  • លោកស្រី ពោន ស្រីនិច អត្ដលេខៈLR-1927 ផ្នែកប្រធានក្រុម មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល
  • លោកស្រី ហាន ស្រីពៅ អត្ដលេខៈLR-0908 ផ្នែកដេរត្រនាប់១ មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល
  • លោកស្រី ខុំ សុខលៀង អត្ដលេខៈL7-1055 ផ្នែកខ្សែដេរទី៧ មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល
  • លោកស្រី វង្ស ស្រីណេ អត្ដលេខៈL3-1761 ផ្នែកចល័ត មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល
  • លោកស្រី សន ចាន់រ៉ា អត្ដលេខៈL8-1454 ផ្នែកចល័ត មូលហេតុសម្រាលកូនទទួលបាន ១២០,០០០រៀល

 លោក ជិក សន និងក្រុមការងារក៏បានអបអរសាទរដល់បងប្អូនជាសមាជិកទាំង៧នាក់ដែលទទួលបានសមាជិកថ្មី និងជូនពរដល់ពួកគាត់និងកូនៗឱ្យមានសុខភាពល្អ៕