• English
  • ភាសាខ្មែរ
  • Chinese

លោក នុត រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភចំនួន ១៤៤,២០០រៀល ជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុត រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនដល់កម្មការិនីជាសមាជិកសហជីពមួយរូប ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។

ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៤៤,២០០រៀល៕

ជាមួយគ្នានោះផងដែរ លោក នុត រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ក៏បានជូនពរគាត់ឆាប់ជាសះស្បើយ និងសូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕