• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក ជាសាច់ញ្ញាតិ ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត

កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៅក្នុងក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧប្ថម្ភដល់សាច់ញ្ញាតិសមាជិកដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់បាត់បង់ជីវិត។

សមាជិកដែលរងគ្រោះមានឈ្មោះ ហុង លីហ័រ ភេទប្រុស អត្តលេខLR31.85 ក្រុមបាត ធ្វើការនៅក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក។ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជាបានផ្ដល់ថវិកាឧប្ថម្ភជូនដល់សាច់ញ្ញាតិចំនួន ២០០,០០០រៀល និងធ្វើការរៃអង្គាសពីបងប្អូនកម្មករបានចំនួន ៣៥,០០០រៀល។ សរុបថវិកាបានចំនួន ២៣៥,០០០រៀល ជូនដល់សាច់ញ្ញាតិនៃសព៕