• English
  • ភាសាខ្មែរ
  • Chinese

កម្មករ កម្មការិនី នៃក្រុមហ៊ុន ខាយណេង ចូលរួមបច្ច័យទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចរិក (ហៅវត្ដ ក្ដីត្រឹប)

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កម្មករ កម្មការិនី នៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង បានចូលរួមជាបច្ច័យជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដើម្បីយកទៅទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដសិលាចរិក (ហៅវត្ដក្ដីត្រឹប) ចាប់ពីផ្លូវជាតិលេខ១ ចូលមកដល់ខ្លោងទ្វារវត្ដចំងាយ ២,៥០០ម៉ែត្រ ដែលស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។

បច្ច័យប្រមូលបានពីកម្មករ កម្មការិនី ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ចូលរួមជាបច្ច័យចំនួន ២០០,០០០រៀល៕