• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ួន ម៉េង តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣០០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ខាយ ណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ួន ម៉េង និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន ខាយ ណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលប្រាប់ឧបត្ថម្ភនេះបានពីការរៃអង្គាសពីបងប្អូនកម្មករជាសមាជិក មានចំនួន ៣០០,០០០រៀល មានដូចខាងក្រោម៖

១ ឈ្មោះ វ៉ាត់ កុសល់ ភេទប្រុស អត្តលេខ៣៦៧៩៨ ផ្នែកដេ B1 មូលហេតុ ម្ដាយបានទទួលមរណៈភាព និងទី២ ឈ្មោះ ឯក ផល្លា ក្រុមដេរ ផ្នែកA1 អត្តលេ32192 មូលហេតុ ម្ដាយទទួលមរណៈភាព

នាឱកាសនោះ លោក ម៉ួន ម៉េង ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនីនៅក្រុមហ៊ុន ខាយ ណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែជួយគាំទ្រសកម្មភាពសហជីព ក្នុងការជួយគាំពាគ្នាទៅវិញទៅមក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើរៗគ្នា៕