• English
  • ភាសាខ្មែរ
  • Chinese

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៦៦,៧០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង និងក្រុមការងារតំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រគល់ថវិការៃអង្គាសជូនសមាជិកសហជីពឈ្មោះ លៀង ស្រេង ភេទប្រុស អត្តលេខPK0087 ផ្នែកវេចខ្ចប់ ចំនួន ១៦៦,៧០០រៀល ដោយគាត់បានព្យាបាលនិងវះកាត់ពោះវៀនដុះខ្នែង។

សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចែករំលែកនូវថវិការបស់ខ្លួនក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមក៕