កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អាន ភីរុណ និងលោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ថវិការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីជូនដល់សមាជិកសហជីពឈ្មោះ ផន គន្ធាវី ភេទស្រី អត្តលេខ២៨១៦៧ ផ្នែកដេរ ក្រុមC3 ចំនួន ២៥១,០០០រៀល ដោយសារឪពុកគាត់បានទទួលមរណភាព។
ឆ្លៀតក្នុងឱកាសនោះ លោក អាន ភីរុណ និងលោក អ៊ុន សំណាង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ព្រមទាំងថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុនទាំងអស់ទទួលយកបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕