កំពង់ស្ពឺ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ញ៉េន រដ្ឋា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ទៀន ថេកស្ថាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ដល់ថវិការឧបត្ថម្ភចំនួន ៩៧០,៥០០រៀល ជូនសមាជិកសហជីពចំនួន ៥នាក់ ដោយថវិការឧបត្ថម្ភនោះបានពីសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងការរៃអង្គាសពីបងប្អូនកម្មករដែលជាសមាជិកដោយក្នុងនោះរួមមាន៖
១ ឈ្មោះ អោក ឆាន់នី ដោយសារឪពុកឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ២២៥,០០០រៀល
២ ឈ្មោះ គង់ និមល អត្តលេខ00035 ក្រុមដេរA3 ដោយសារគាត់ទើបនឹងសំរាលកូនរួច ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល
៣ ឈ្មោះ ចន ស្រីល័ក្ខ អត្តលេខ707 ផ្នែកQC ដោយសារគាត់ទើបនឹងសំរាលកូនរួច ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល
៤ ឈ្មោះ មាំ ស្រីវីន អត្តលេខ០០57 បានបំរើការងារនៅក្រុមដេរA4 ដោយសារឪពុកឈឺធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ២៣២,៥០០រៀល
និងទី៥ ឈ្មោះនួន ស្រីហ៊ីម អត្តលេខ02648 បានបំរើការងារនៅផ្នែកតុកាត់ មូលហេតុដោយសារកូនរបស់គាត់លង់ទឹកស្លាប់ទាំងពីរនាក់ ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ៣១៣,០០០រៀល៕