• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីព ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន៦០០,០០០រៀលជូនសមាជិកសហជីពចំនួន៥នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សូត្រ សុជាតិ អគ្គលេខាធិការសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងតំណាងសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគង់ពិសី ខេត្ដកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន៩៦០,០០០រៀលជូនសមាជិសហជីពចំនួន៨នាក់ដោយក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន១២០,០០០រៀល ក្នុងនោះរួមមាន៖

១.អ្នករៀបអាពាហ៍ពិពាហ៍មានចំនួន ១នាក់

២.អ្នកសម្រាលកូនមានចំនួន ៧នាក់

ឆ្លៀតឱកាសនោះ លោក សូត្រ សុជាតិ អគ្គលេខាធិការសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និង តំណាងសហជីពមូលដ្ឋាន ប្រចាំក្រុមហ៊ុន មីឡានណាលេឌើរវែរ អឹមអេហ្វវ៉ាយ (ខេមបូឌា) ឯ.ក ដែលតែងតែយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការនីដែលជាសមាជិកសហជីពនិងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងសុខភាពគ្រប់ៗគ្នា៕