លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ លោក YAO FENG នាយកក្រុមហ៊ុន អិលអេស អឹភែរឹល (ខេមបូឌា) ឯ.ក ព្រមទាំងកម្មករ-និយោជិត ចូលរួមថវិកាឧបត្ថម្ភចំនួន ២,១៦១,៥០០រៀល និង ៣០០ដុល្លា ដែលមានអាសយដ្ឋាននៅភូមិត្រពាំងជ្រៃ សង្កាត់កកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។
លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។