• English
  • ភាសាខ្មែរ
  • Chinese

Dissemination

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ភិរុណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសជូនដល់បងប្អូនកម្មករ ឈ្មោះ អ៊ុន សុភ័ក្ត្រ ភេទ ប្រុស អត្តលេខ ២២០៧៥ ផ្នែក តុកាត់A9 ដោយសារឪពុកគាត់បានទទួលមរណភាព។  ថវិការដែលបានរៃអង្គាសជូនគាត់មានចំនួនទឹកប្រាក់សរុប២១៤,១០០រៀល។  សូមចូលរួមរំលែកទុក្ខ😭😭ដ៏កៀមក្រំដល់គ្រួសារប្អូនប្រុស ដែលបាត់បង់លោកឪពុកជាទីគោរព ស្រលាញ់ និងសូមបួងសួងវិញ្ញាណក្ខន្ដអ៊ុំប្រុសទៅកាន់សុគតិភព។ ក្នុងពេលជាមួយគ្នានេះក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងចូលរួមជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនឱ្យបានស្មើៗទាំងអស់គ្នា៕

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ឹម ស៊ីថេង តំណាងសហជីពកំលាំងចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ ឆេង សារ៉ន ភេទស្រី អត្តលេខ២១០៤៨ ផ្នែកទឹកថ្នាំC ដែលកូនរបស់គាត់បានទទួលមរណភាព ក្នុងនោះថវិការដែលជូនគាត់មានចំនួនទឹកប្រាក់សរុប ២១៣,៦០០រៀល។ តំណាងក្រុមសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារប្អូនស្រីផងដែរ។ ម្យ៉ាងវិញទៀត យើងខ្ញុំជួសមុខឱ្យប្អូនស្រី ក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់បានស្មើៗគ្នា៕

លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា ចូលរួមរំលែកទុក្ខដល់ប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន នៅក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក

លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា ចូលរួមរំលែកទុក្ខដល់ប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន នៅក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក

កណ្ដាល៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា និងក្រុមការងារសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក បានចូលរួមរំលែកទុក្ខ និងសោកស្ដាយយ៉ាងក្រៃលែងចំពោះលោក ឈៀង រ៉ូដែន ជាប្រធានសហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ដែលឪពុករបស់លោកឈ្មោះ ដើង ឈៀង ជន្មាយុ ៧៥ឆ្នាំ បានទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ឡាយ ផល្លី និងក្រុមការងារសហជីពមូលដ្ឋាន ក៏បានចូលរួមថវិកាសរុបមានចំនួន ៧៩០,២០០រៀល។ ដោយក្នុងនោះរួមមាន៖ ១.ថវិការរៃអង្គាសពីបងប្អូនកម្មករមានចំនួន ៣៩០,២០០រៀល ២.ថវិការលោក ឡាយ ផល្លី មានចំនួន ៤០០,០០០រៀល   ក្រៅពីការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោក ឡាយ ផល្លី និងក្រុមការងារ ក៏បានបួងសួងគុណបុណ្យព្រះរតនៈត្រ័យសូមឱ្យវិញ្ញាណក្ខន្ធលោក ដើង ឈៀង ឆាប់បានទៅកាន់សុគតិភពកុំបីខានឡើយ៕

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភដល់សមាជិកចំនួន ៥នាក់ប្រចាំខែវិច្ឆិកានេះ ដែលសមាជិកសហជីពទាំងនោះខ្លះទើបសម្រាលកូន ខ្លះទើបរៀបអាពាហ៍ពិពាហ៍ និងខ្លះមានទុក្ខជាទម្ងន់។ សម្រាប់ប្រាក់ឧបត្ថម្ភដែលបានជួយដល់សមាជិកសរុបមានចំនួន ៤៥០,០០០រៀល។ រួមមាន៖ លោកស្រី ពុទ្ធ ចាន់ធី អត្ដលេខ LR3123O ផ្នែករៀបចំ មូលហេតុ៖ សម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល លោកស្រី មឿន ដាលីន អត្ដលេខ 2454 ផ្នែកទឹកហូរ B3 មូលហេតុ៖ រៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល លោកស្រី សុន ម៉ុម អត្ដលេខ LR1291D ផ្នែកប្រធានអូសពុម្ភ មូលហេតុ៖ កាត់សាច់ច្រមុះ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល លោកស្រី ឈី ឧស្សាហ៍ អត្ដលេខ LR2455L ផ្នែកទឹកហូC3 មូលហេតុ៖ គ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល លោកស្រី កុសល់ លីហ្សា អត្ដលេខ LR2602S ផ្នែកដេរ7 មូលហេតុ៖ គ្រោះថ្នាក់ចរាចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល៕

សហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

សហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក ម៉ាន់ ទូច អនុប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបកូនរបស់គាត់ ជួបគ្រោះថ្នាក់ចរាចរណ៍។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ២៥២,៦០០រៀល៕

សហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក

សហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា លោកស្រី ផល ភា និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល បាននាំយកប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពចំនួន ៤នាក់ ដោយសមាជិក ៤នាក់មានអ្នកមានជម្ងឺធ្ងន់ធ្ងរ, ទើបរៀបអាពាហ៍ពិពាហ៍ ដោយក្នុងម្នាក់ទទួលបានចំនួន ១០០,០០០រៀល សរុបប្រាក់ឧបត្ថម្ភជូនសមាជិក ចំណាយអស់ចំនួន ៤០០,០០០រៀល។ ក្នុងនោះរួមមាន៖ ១.អ្នកទើបវះកាត់ មានចំនួន ២នាក់ សរុបចំណាយ ២០០,០០០រៀល ២.អ្នកគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១នាក់ សរុបចំណាយ ១០០,០០០រៀល ៣.អ្នកទើបរៀបអាពាហ៍ពិពាហ៍ចំនួន ១នាក់ សរុបចំណាយ ១០០,០០០រៀល៕

សហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក

សហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អ៊ឹម ចាន់ថៃ ជាប្រធានសហីជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន ឈ្មោះ សាត សុភី  អត្ដលេខ A10611L ផ្នែក A3ខ្សែទឹកហូរ ដែលជួបទុក្ខលំបាកភ្លើងឆេះមុខ ដែលហេតុការណ៍ស្ថិតនៅភូមិតាកេត ឃុំព្រះស្ដេច ខេត្ដព្រៃវែង។ ថវិការៃអង្គាសសម្រាប់ប្រគល់ជូនប្អូនស្រីមានចំនួន ១០៨,២០០រៀល៕

សេចក្ដីសម្រេច ស្ដីពី ការបញ្ជូលសហព័ន្ធសហជីពជំនឿចិត្ដកម្មករកម្ពុជា ជាសមាជិកភាព  នៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF)

សេចក្ដីសម្រេច ស្ដីពី ការបញ្ជូលសហព័ន្ធសហជីពជំនឿចិត្ដកម្មករកម្ពុជា ជាសមាជិកភាព នៃសហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF)

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានដឹកនាំប្រជុំប្រចាំខែ និងចេញសេចក្ដីសម្រេចបញ្ជូលសហព័ន្ធសហជីពជំនឿចិត្ដកម្មករកម្ពុជា ដឹកនាំដោយលោក លី សុផាន ចូលជាសមាជិកភាពសហភាពសហជីពសុភមង្គលកម្មករកម្ពុជា។

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ភុន ផាន និងក្រុមការងារ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ តាក់ ហេម ភេទស្រី អត្តលេខ១៨៧២ ផ្នែកទឹកថ្នាំC ដែលប្ដីរបស់គាត់បានទទួលមរណភាព ក្នុងនោះថវិការដែលជូនគាត់មានចំនួនទឹកប្រាក់សរុប ២០៨,៨០០រៀល។ តំណាងក្រុមសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារប្អូនស្រីផងដែរ។ ម្យ៉ាងវិញទៀត យើងខ្ញុំជួសមុខឱ្យប្អូនស្រី ក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់បានស្មើៗគ្នា៕

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ភុន ផាន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ សយ នឿន ភេទស្រី អត្តលេខ១១៩៥០ ផ្នែកដេរក្រុមE៤ ឪពុកគាត់បានទទួលមរណភាព ក្នុងនោះថវិការដែលជូនគាត់មានចំនួនទឹកប្រាក់សរុប ២៣០,៧០០រៀល។ តំណាងក្រុមសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារប្អូនស្រីផងដែរ។ ម្យ៉ាងវិញទៀត យើងខ្ញុំជួសមុខឱ្យប្អូនស្រី ក៏សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់បានស្មើៗគ្នា៕

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបដោយជួបគ្រោះថ្នាក់ចរាចរណ៍មួយគ្រួសារ មានប្ដី ប្រពន្ធ និងកូន។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៨២,៧០០រៀ៕

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជូនសមាជិកសហជីពមួយរូបដោយគាត់វះកាត់ដុំគីស។ ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ១៧២,៧០០រៀ៕

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បានយកប្រាក់ឧបត្ថម្ភជូនកម្មការិនីម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ថវិកាដែលបានឧបត្ថម្ភមានចំនួន ១៤៧,៥០០រៀល។

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិការសម្រាប់ជួយសមាជិកម្នាក់ឈ្មោះ ភិ ផាច អត្ដលេខ AJ00180 ផ្នែកSewing Line A1 មុខងារ ដេរ ដែលឪពុកម្ដាយគាត់បានទទួលមរណៈភាពទាំងពីរ។ ថវិការដែលបានរៃអង្គាសពីបងប្អូនកម្មករដែលជាសមាជិកសហជីពមូលដ្ឋាន ជូនទៅបងស្រីមានចំនួនទឹកប្រាក់សរុប ១១៨,០០០រៀល។

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក នៅក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ បានយកប្រាក់ឧបត្ថម្ភជូនកម្មការិនី ទើបសម្រាលកូនរួចចំនួន ៣នាក់ ដោយម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១០០,០០០រៀល។ សរុបថវិកាឧបត្ថម្ភចំណាយអស់ ៣០០,០០០រៀល។

ដំណើរទស្សនកិច្ចរួមគ្នាទៅប្រាសាទអង្គរវត្ត បង្ហាញពីសាមគ្គីភាព ទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមរមនារវាងត្រីភាគី៖ តំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងរាជរដ្ឋាភិបាល

ដំណើរទស្សនកិច្ចរួមគ្នាទៅប្រាសាទអង្គរវត្ត បង្ហាញពីសាមគ្គីភាព ទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមរមនារវាងត្រីភាគី៖ តំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងរាជរដ្ឋាភិបាល

  ឆ្លៀតក្នុងឱកាសការរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល សរុបប្រមាណ៣០០នាក់ បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ដំណើរទស្សនកិច្ចរួមគ្នានាពេលនេះ បង្ហាញអំពីសាមគ្គីភាព ទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ ក៏ដូចជាបង្ហាញពីសុខដុមរមនារវាងត្រីភាគី៕ #MLVT #HENGSour

លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះជួបសំណេះសំណាលបងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក

លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះជួបសំណេះសំណាលបងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញចុះពិនិត្យមើលស្ថានភាពការងារ សំណេះសំណាលជាមួយភាគីក្រុមហ៊ុន តំណាងកម្មករសហជីព និងទទួលទានអាហារសាមគ្គីថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតដែលកំពុងបំរើការងារប្រមាណជាជាងពីរពាន់នាក់ នៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ្វ៊ូតវែរ អ៉ិនដាសស្រ្ទី ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   នាឱកាសចុះជួបសំណេះសំណាល ក៏មានការចូលរួមពីភាគីខាងក្រុមហ៊ុន លោក ផឹង ធាឈីវ នាយកក្រុមហ៊ុន លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងបុគ្កលិកក្រុមហ៊ុនមួយចំនួនផងដែរ។   ក្នុងកំឡុងពេលសួរសុខទុកនោះបងប្អូនកម្មករនិយោជិត សប្បាយចិត្ដ និងរីករាយនៅពេលឃើញថ្នាក់ដឹកនាំក្រសួង ចុះមកដល់ទីតាំងរោងចក្រផ្ទាល់ ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្ដៅកាន់តែខ្លាំង ដែលនេះបានបង្ហាញអំពីការយកចិត្ដទុកដាក់ខ្ពស់ចំពោះកម្មករ។ ក្នុងពេលចុះពិនិត្យនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានសាកសួរផ្ទាល់អំពីលក្ខខណ្ឌការង...

លោក លី វិចិត្រ ចូលរួមរំលែកទុក្ខ ដល់ប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

លោក លី វិចិត្រ ចូលរួមរំលែកទុក្ខ ដល់ប្រធានសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃរសៀលទី២០ ខែសីហា ឆ្នាំ២០២៤ លោក សែ ចិត តំណាងដ៏ខ្ពង់ខ្ពស់ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា​ និងក្រុមការងារ បានចូលរួមរំលែកទុក្ខ និងសោកស្ដាយយ៉ាងក្រៃលែងចំពោះលោកស្រី ភី ចន្ធី ជាប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលម្ដាយរបស់លោកស្រីឈ្មោះ ប៊ុន ចន្ថា បានទទួលមរណៈភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយរោគាពាធ។ លោក សែ ចិត តំណាងសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ក៏បានចូលរួមជាថវិកាចំនួន ៤០០,០០០រៀល និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ព្រមទាំងបួងសួងគុណបុណ្យព្រះរតនៈត្រ័យសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី ប៊ុន ចន្ថា ឆាប់បានទៅកាន់សុគតិភពកុំបីខានឡើយ។

សហជីពទឹកចិត្តកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក

សហជីពទឹកចិត្តកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក

ភ្នំពេញ៖ នៅថ្ងៃរសៀលទី១៧ ខែសីហា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ដែលបានមានអាសយដ្ឋាននៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំយកថវិកាឧបត្ថម្ភ ប្រគល់ជូនបងប្អូនកម្មករ កម្មការិនី ចំនួន ៧នាក់ ដែលជាសមាជិកសហជីព នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក។ ថវិកាឧបត្ថម្ភសម្រាប់សមាជិកទាំង ៧នាក់ ក្នុងម្នាក់ៗទទួលបាន ១២០,០០០រៀល រួមមាន៖ អ្នកសម្រាលកូនចំនួន ៣នាក់ អ្នកឈឺធ្ងន់ចំនួន ៤នាក់ សរុបថវិកាឧបត្ថម្ភទាំងអស់មានចំនួន ៨៤០,០០០រៀល។

តើបណ្ណ បសស មានអត្ថប្រយោជន៍អ្វីខ្លះ?

តើបណ្ណ បសស មានអត្ថប្រយោជន៍អ្វីខ្លះ?

តើបណ្ណ បសស មានអត្ថប្រយោជន៍អ្វីខ្លះ? សូមទស្សនាទាំងអស់គ្នា https://youtu.be/OLqkQhGPu5U

Page 8 of 18