• English
  • ភាសាខ្មែរ
  • Chinese

លោក យ៉ាង សាវណ្ណ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦២,៤០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សាវណ្ណ និងលោកស្រី លៀង ស្រីហៀង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ និងសមាជិកដែលដាក់ច្បាប់សម្រាល។ ប្រាប់ឧបត្ថម្ភទាំងនោះបានមកពីការរៃអង្គាសពីបងប្អូនជាសមាជិកសហជីព និងថវិការបស់សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា សរុបថវិកាឧបត្ថម្ភមានចំនួនសរុប ៣៦២,៤០០រៀល ដោយក្នុងនោះរួមមាន៖

១ ឈ្មោះ ផង់ វិបុល ជួបគ្រោះថ្នាក់ចរាចរណ៍សម្រាកព្យាបាលនៅមន្ទីរពេទ្យ ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៦២,៤០០រៀល។

២ ឈ្មោះ វ៉ាន់ ហ៊ីន អត្តលេខBW1394 ផ្នែកសាប់ មូលហេតុដាក់ច្បាប់មាតុភាព ទទួលបានឧបត្ថម្ភចំនួន ១០០,០០០រៀល

និងទី៣ ឈ្មោះ ទូច ពិសី អត្តលេខBW0576 ក្រុម10 មូលហេតុដាក់ច្បាប់មាតុភាព ទទួលបានឧបត្ថម្ភចំនួន ១០០,០០០រៀល

ជាមួយគ្នានោះផងដែរ លោក យ៉ាវ សាវណ្ណ និងក្រុមការងារ តំណាងកម្មករប្រចាំក្រុមហ៊ុន​ បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលជានិច្ចកាលគិតគូដល់បងប្អូនកម្មករជាសមាជិកទាំងអស់គ្នា និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែមានសទ្ធាជ្រះថ្លាចូលរួមជាថវិការដើម្បីជួយដល់សមាជិកសហជីពយើង និងសូមជូនបុណ្យកុសល្យដែលបានកើតឡើងដល់សមាជិក និងបងប្អូនកម្មករ-កម្មការិនីទាំងអស់គ្នាផងដែរ៕