កណ្ដាល៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្ដយុវជនកម្ពុជា បានចុះជួបថ្នាក់ដឹកនាំសហជីពមូលដ្ឋានប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ឡាយ ផល្លី ក៏បានប្រាប់ទៅថ្នាក់ដឹកនាំថា ចំពោះសហជីពទឹកចិត្ដយុវជនកម្ពុជា នៃក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក គឺមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវិញ្ញាបនបត្រចុះបញ្ជីអង្គការវិជ្ជាជីវៈត្រឹមត្រូវ ដូចនេះយើងយកកិច្ចការងារនេះ អនុវត្ដប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវ។ ត្រូវចូលរួមដោះស្រាយរាល់ការវិវាទដែលកើតឡើងរវាងក្រុមហ៊ុន និងកម្មករនិយោជិតឱ្យមានប្រសិទ្ធភាព ដោយផ្ដោតទៅលើប្រយោជន៍រួមជាធំ។