កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃឆ្នាំ២០២៣ ក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ជំនួសមុខឱ្យឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកថវិកានិងសម្ភារៈមួយចំនួនចែកជូនដល់គ្រួសារខ្វះខាត អ្នកមីងមានឈ្មោះឆែម ឈឿន រស់នៅម្នាក់ឯង ស្ថិតនៅក្នុងភូមិបុរីរម្យ សង្កាត់វាលពង់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ថវិកានិងសម្ភារៈរួមមាន៖១.អង្ករ ៦០គីឡូក្រាម, ២.ថវិការ ១០០,០០០រៀល, ៣.ទឹកស៊ីអ៊ីវ ២យួរ, ៤.ទឹកត្រី ១យួរ, ៥.ទឹកសុទ្ធ ១កេះ៕