កំពង់ឆ្នាំង៖ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ លោក វេត វី និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ជំនួសមុខឱ្យ ឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកថវិកា និងសម្ភារៈមួយចំនួនចែកជូនលោកយាយ ចំនួន ២(ពីរ)នាក់ ដែលមានការខ្វះខាត។
លោកយាយទី១ មានឈ្មោះ ឈួន ហាន រស់នៅម្នាក់ឯង ដែលស្ថិតនៅក្នុងភូមិវាលតាគីង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកយាយទី 2 មានឈ្មោះ មាស សយ រស់នៅជាមួយចៅកំព្រាពីរនាក់ ស្ថិតនៅក្នុងភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ចំនួនសម្ភារៈប្រគល់ជូនលោកយាយទាំង២(ពីរ) សរុបរួមមាន៖
១.អង្ករ 100គីឡូក្រាម
២.ថវិការជូនលោកយាយទាំង២នាក់ ២០០,០០០រៀល (១០០,០០០រៀល/ម្នាក់)
៣.ទឹកស៊ីអ៊ីវ ២យួរ
៤.ទឹកត្រី ១យួរ
៥.ខ្លាញ់ ២ដប
៦.ស្ករស ២គីឡូក្រាម
៧.ប៊ីចេង ១គីឡូក្រាម
៨.អ្នកមីងមេភូមិពីរនាក់ ៤០,០០០រៀល
សរុបជាថវិកាមានចំនួន ៥៩០,០០០រៀល៕