កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បាននាំយកប្រាក់រៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីចំនួន ២៣៣,៧០០ រៀល (ពីរសែនសាមសិបបីម៉ឺនបីពាន់ប្រាំពីររយរៀល) ជូនសមាជិកសហជីពម្នាក់ឈ្មោះ យន់ សម្បត្តិ ភេទស្រី អត្តលេខ ២៦៤៧៦ ផ្នែកសន្តិសុខ ដោយសារឪពុកគាត់បានទទួលមរណភាព ។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕





