• English
  • ភាសាខ្មែរ
  • Chinese

លោក មួន ម៉េង និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានឧបត្ថម្ភទឹកប្រាក់ចំនួន៤២០,០០០រៀលជូនអ្នករៀបអាពាពិពាហ៍និងអ្នកមានផ្ទៃពោះ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បាឧបត្ថម្ភទឹកប្រាក់ចំនួន៤២០,០០០រៀល ជូនអ្នករៀបអពាពិពាហ៍ អ្នកសម្រាលកូននិងអ្នកមានផ្ទៃពោះដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៦០,០០០រៀលក្នុងនោះរួមមាន៖

អ្នកមានផ្ទៃពោះចំនួន៣នាក់

អ្នកសម្រាកព្យាបាលមានចំនួន១នាក់

អ្នកសម្រាលកូនចំនួន៣នាក់

១. ឈ្មោះ ធី សៅថេតអត្តលេខ38679 ក្រុមD3

២. ឈ្មោះ ជា ចាន់រិត អត្តលេខ35685 ក្រុមB6

៣. ឈ្មោះ នៅ សុខនីម អត្តលេខ37827 ក្រុមB10

៤. ឈ្មោះ មុត សុខហាយ អត្តលេខ39320 ក្រុមB3

៥. ឈ្មោះ យិត សេរីគុន្ធា អត្តលេខ30290 ក្រុមA4

៦. ឈ្មោះ ម៉ាត់ម៉ាស់ អត្តលេខ37919 ក្រុមA1

៧. ឈ្មោះ ណេន សុខរ៉ា អត្តលេខ 36250 ក្រុមB9

ឆ្លៀតឱកាសនោះតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ក៏ថ្លែងអំណរគុណដល់លោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលតែងតែយកចិត្តទុកដាក់ទៅដល់ ពបងប្អូនកម្មករ-កម្មការនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ៗគ្នា

អត្ថបទទាក់ទងដទៃទៀត