លោក អ៊ឹម ស៊ីថាត អគ្គលេខាធិការសហភាពសហជីពសុភមង្គលកម្មករកម្ពុជាបានផ្ដល់ជូនគ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួនជូនទៅបងប្អូនកម្មករដែលបម្រើការងារក្នុងសាខាក្រុមហ៊ុន អាយរីច ហ្វេកធើរី (ខេមបូឌា) ឯ.ក
--------------
កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក អ៊ឹម ស៊ីថាត លេខាធិការសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អាយរីច ហ្វេកធើរី (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជៃ ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល ជូនបងប្អូនកម្មករដែលបម្រើការងារក្នុងសាខាក្រុមហ៊ុន អាយរីច ហ្វេកធើរី (ខេមបូឌា) ឯ.ក ដោយក្នុងនោះរួមមាន៖
- អង្ករមួយបេ ៥០គីឡូ
- មីមួយគេស
- ទឹកត្រីមួយយួរ
- ទឹកស៊ីអ៊ីវមួយយួរ
- ទឹកសុទ្ធមួយគេសធំ
នាឱកាសនោះ លោក អ៊ឹម ស៊ីថាត អគ្គលេខាធិការសហភាពសហជីពសុភមង្គលកម្មករកម្ពុជាក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕





