កំពង់ស្ពឺ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ) បានរៀបចំផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួន ៤៥០,០០០រៀល ជូនដល់សមាជិកសហជីពដែលបានដាក់ច្បាប់លំហែមាតុភាព (សម្រាលកូន) ចំនួន ៥រូប ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ស្មើៗគ្នា។
នាឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជាប្រចាំក្រុមហ៊ុនផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីព ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនកម្មករនិយោជិតជាសមាជិកសហជីពទាំងអស់ និងសូមជូនពរឱ្យបងប្អូនគ្រប់ៗគ្នាជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងមានសុខភាពល្អបរិបូរណ៍។







