• English
  • ភាសាខ្មែរ
  • Chinese

មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ធ្វើការអំពាវដល់សប្បុរសជន

   ​​   មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ មានកិត្ដិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី នាយក នាយិកា រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត មេត្ដាជ្រាបថា លោកចៅអធិការវត្ដសិលាចារិក (ហៅវត្ដក្ដីត្រឹប) ស្ថិតក្នុងភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បានស្នើសុំបិណ្ឌបាតជាបង្គោល និងបំពាក់អំពូលសឡា ក្នុងមួយដើម (បង្គោលនិងអំពូល) តម្លៃ ២២០,០០០(ម្ភៃពីរម៉ឺន)រៀល សម្រាប់បំភ្លឺផ្លូវចូលវត្ដប្រវែង ២,៥០០ម៉ែត្រ ពីថ្នល់ជាតិលេខ១ មកទល់ក្លោងទ្វាវត្ដ ព្រោះសព្វថ្ងៃងងឹតពិបាកធ្វើដំណើរ ដូចនេះមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានធ្វើចលនាគៀរគរពីសប្បុរជនដើម្បីជួយកសាង។

    អាស្រ័យហេតុដូចជម្រាបជូនខាងលើ មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ សូមធ្វើការអំពាវនាវដល់ លោក-លោកស្រី នាយក នាយិកា រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ជាថវិកា ដើម្បីចូលរួមជាកុសលផលបុណ្យ និងជូនកុសល្យផលបុណ្យទាំងនេះ ដល់ម្ចាស់សប្បុរសជនគ្រប់ៗគ្នា សម្រេចបានកិច្ចការប្រកបដោយភាពជោគជ័យ និងប្រាថ្នាអ្វីៗឱ្យបានដូចសេចក្ដីបំណងប្រាថ្នា។

   សូម លោក-លោកស្រី នាយក នាយិកា រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត មេត្ដាទទួលយកការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។