កំពង់ស្ពឺ៖ នៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារសហជីពទឹកចិត្ដយុវជនកម្ពុជា នៅក្នុងក្រុមហ៊ុន ហ៊ុន អូសិន ហ្វាស់ (ខេមបូឌា) ហ៊្វូតវែរ ហ្វេកធើរី ឯ.ក ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយសហជីពប្រចាំក្រុមហ៊ុន និងនិតិវិធីការដោះស្រាយវិវាទ ការប្រមូលសមាជិក និងអត្ថប្រយោជន៍ដែលសមាជិកថ្មីទទួលបានក្រោយពីចូលជាសមាជិកសហជីពទឹកចិត្ដយុវជនកម្ពុជា។
ក្នុងឱកាសនោះផងដែល ក៏មានបងប្អូនកម្មករស្ម័គ្រចិត្ដផ្ដិតមេដៃចូលជាសមាជិកសហជីពទឹកចិត្ដកម្មករកម្ពុជាចំនួន ៣១៣នាក់ផងដែរ៕